នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន២គ្រួសារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភកង់ទី២ ជូនដល់សិស្សពូកែដែលមានជីវភាពខ្វះខាត់ជាក់ស្តែងចំនួនមួយគ្រឿង។