នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ឆាត់ លឿម សមាជិកគណៈកម្មការ បានជួបសំណេះសំណាលសំដែងអំណរសរសើរ និងឧបត្ថម្ភអង្ករ ដល់មន្ត្រីលេខាអមគណៈកម្មការទី៧ បុគ្គលិកសន្តិសុខ និងអនាម័យ ដែលបានខិតខំបំពេញការងារយ៉ាងល្អនាពេលកន្លងមក។ ក្នុងនោះ ឯកឧត្តម ឆាត់ លឿម ក៏បានណែនាំមន្រ្តី និងបុគ្គលិកទាំងអស់ឲ្យសាងអំពើល្អ ជាកុសល និងមានមោទនភាពជាទីបំផុតដែលប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស ។