កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបពិភាក្សាកាងារជាមួយលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព អំពីការត្រៀមរៀបចំសិក្ខាសាលាស្តីពី ការប្រឈម និងដំណោះស្រាយចំពោះផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងនាពេលខាងមុខ។