ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនលោកយាយលោកតាក្រីក្រចំនួន៥០គ្រួសារ
ថ្ងៃទី 3 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយក្រុមប្រឹក្សាសង្កាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនលោកយាយលោកតាក្រីក្រនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន៥០គ្រួសារ ដែលគ្រួសារនីមួយៗទទួលបាន អង្ករ១០គីឡូក្រាម និងថវិកាចំនួនប្រាំពាន់រៀល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវឲ្យលោកយាយ លោកតាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ។
អត្ថបទពាក់ព័ន្ធ