នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ បានជួបសំណេះសំណាលជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៧ និង មន្ត្រីផ្នែកសន្តិសុខ អនាម័យ ប្រចាំការនៅអាគារ D ដើម្បីអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅពេលខាងមុខនេះ។