គណៈកម្មការទី៧ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍ ស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៦ និងផ្តល់យោបល់លើតារាសង្ខេប ស្តីពី លទ្ធផលនៃដំណើរបេសកកម្មស្វែងរកព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តទាំង១០ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា៕