នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយ ឯកឧត្តម ឆាត់លឿម សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីលេខាធិកាដ្ឋានអមគណៈកម្មការទី៧ សន្តិសុខ អនាម័យ មន្រ្តីពត៌មាន និងអ្នកបើកបរ ក្នុងនោះដែរមន្រ្តីនីមួយៗទទួលបានអង្ករចំនួន១០គីឡូក្រាម និងថវិកាពីរម៉ឺនរៀល។