ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល កោតសសើរ លើកទឹកចិត្តដល់អគ្គនាយក អគ្គនាយករង អគ្គនាយិការង និងមន្រ្តីកំពុងបំរើការនៅក្នុងអគ្គនាយកដ្ឋានដែលតែងតែខិតខំបំពេញការងារយ៉ាងល្អ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។