ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួយឯកឧត្តម នាង ផាត និងឯកឧត្តម ជា ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី១ និងតំណាងក្រុមប្រជាពលរដ្ឋទាំង១៦ភូមិ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ផ្តោតជាសំខាន់លើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នៅសាលាខណ្ឌទួលគោក ។