នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមជាមួួលោកចៅសង្កាត់ច្បារអំពៅទី២ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលការចុះធ្វើប័ណ្ណសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រចំនួន២៦៦គ្រួសារ នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។