Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្ដម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា

   ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024
com7-21-06-2016-0-0-01
com7-21-06-2016-0-0-02 com7-21-06-2016-0-0-03

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្ដម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា។ ដោយក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា មានការខិតខំប្រឹងប្រែងក្នុងការបញ្ចូលព័ត៌មាន សកម្មភាពការងារ របស់សមាជិកសមាជិកាព្រឹទ្ធសភា បានឆាប់រហ័ស និងទាន់ពេលវេលា ឯកឧត្ដម មានការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងនេះយ៉ាងខ្លាំង។ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនេះ ឯកឧត្ដម បានមានប្រសាសន៍ថា “ខ្ញុំមើលឆ្ងាយ តែមិនមើលរំលង” ដូចនេះ ឯកឧត្ដម បានឧបត្ថម្ភ វត្ថុអនុស្សាវរីយ៍ និងថវិការមួយចំនួនដល់ក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រព្រឹទ្ធសភា ក្នុងម្នាក់ទទួលបានក្រម៉ា ចំនួន ០១ និងថវិការចំនួន ២០០០០៛ ។ ក្រោមការដឹកនាំរបស់ លោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា លោក ឆោម សំអឿន ប្រធានការិយាល័យគេហទំព័រ ជាតំណាងក្រុមការងារបច្ចេកទេសផ្នែកគេហទំព័រ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្ដម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ព្រមទាំង លោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ដែលបានដឹកនាំប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់ ក្រុមការងារខ្ញុំបាទនឹងបន្តខិតខំយកចិត្តទុកដាក់ ដើម្បីទទួលបានភាពជោគជ័យជាបន្តទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី