នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ៥ឆ្នាំប្រចាំអាណត្តិទី៣ (ឆ្នាំ២០១២-ឆ្នាំ២០១៧) និងលើកទិសដៅការងារ៥ឆ្នាំបន្តអាណត្តិទី៤ (ឆ្នាំ២០១៧-ឆ្នាំ២០២២)ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ និងតំណាងប្រជាពលរដ្ឋទាំង១៣ភូមិក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅសាលាសង្កាត់ទឹកល្អក់ទី២ ។