នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ និងបានឧបត្ថម្ភអាវសចំនួន២០ និងកង់ចំនួន៧ដល់ចៅៗ ដែលកំពុងសិក្សានៅភូមិកៀនឃ្លាំង សង្កាត់ព្រែកតាលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងឱកាសបអរសាទរទិវាសិទ្ធកុមារអន្តរជាតិ។