នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយក្រុមប្រឹក្សា និងគណៈអភិបាលសាលារាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបង្សុកូល រាប់បាត្រ ព្រះសង្ឃចំនួន ២០៥អង្គ ដើម្បីឧទ្ទិសកុសលដល់វិញ្ញណក្ខន្ធប្រជាជនដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមជ្ឍមណ្ឌលឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។