នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះពិនិត្យការធ្វើអត្តសញ្ញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ជាផេង ស្ថិតក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។