ឯកឧត្តម ឆាត់ លឿម សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធាន អញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងប្រធានក្រុមប្រឹក្សា អភិបាលក្រុង និងចៅសង្កាត់ទាំង៣សង្កាត់ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។