ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំគណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ជួបប្រជុំជាមួយនឹងឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី
ថ្ងៃទី 30 ខែមេសា ឆ្នាំ2024
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំជាមួយនឹងឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេយយល់អំពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡាធម្មការ និងសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ក្នុងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ វិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ចំណុះខេត្ត។
អត្ថបទ និងរូបភាព ÷ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ