នៅថ្ងៃទី២០ មេសា ឆ្នាំ២០១៦ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ និងប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប្រាក់កម្ចីឥណទាន ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញសរុបចំនួន៥២,០០០ ដុល្លាសម្រាប់ស្ថាបនាលំនៅដ្ឋាន និងប្រកបរបរអាជីវកម្ម ដល់ប្រជាពលរដ្ឋសហគមន៍ ជា ផេងអភិវឌ្ឍន៍។ក្នុងនោះដែរ ឯកឧត្តម ម៉ាន់ ឈឿនក៏បានសហការជាមួយក្រុមកាងារ បានឧបត្ថម្ភអណ្តូងទឹកស្អាតចំនួនមួយ បន្ថែមទៀតសម្រាប់ទុកជូនប្រជាពលរដ្ឋក្នុងសហគមន៍ប្រើប្រាស់ ។