Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកHakan Atasever ប្រធានអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ចូលជួបសម្តែងការគួរសម

   ថ្ងៃទី 5 ខែមេសា ឆ្នាំ2024
com7-01-04-2016-1 com7-01-04-2016-2
com7-01-04-2016-3 com7-01-04-2016-4

នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យលោក Hakan Atasever

ប្រធានអង្គការវិទ្យាស្ថានសន្ទនាមេគង្គ(MDI) ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណដែលឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមហោស្រពភាសា និងវប្បធម៌ អន្តរជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រមទាំងបង្ហាញពីគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងសាលាអន្តរជាតិហ្សាម៉ាន់ ជាមួយនឹងស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី