ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងលោក ដឺឡង់ហ្ស៍ ហ្វីលីព
ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ2024
នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អនុញ្ញាតឲ្យ លោក ដឺឡង់ហ្ស៍ ហ្វីលីព មន្ត្រីជំនាញកម្មវិធីវប្បធម៌ការិយាល័យនៃអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ក្នុងគោលបំណង ពិនិត្យពិភាក្សាលើគម្រោងរៀបចំសិក្ខាសាលាស្តីពីបេតិកភណ្ឌវប្បធម៌អរូបីយនៅកម្ពុជា ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ