ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អនុញ្ញាតឲ្យលោក គីម រដ្ឋាណា ប្រធានអង្គការការីតាសកម្ពុជា ចូលជូនពរ និងសម្តែងការគួរសម
ថ្ងៃទី 26 ខែធ្នូ ឆ្នាំ2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា គណៈកម្មការទី៧ព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក គីម រដ្ឋាណា ប្រធានអង្គការការីតាសកម្ពុជា ចូលជូនពរ ក្នុងឱកាសចូលឆ្នាំសកលនាពេលខាងមុខ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍គាំទ្រនូវយុទ្ធសាស្រ្ត របស់អង្គការការីតាសកម្ពុជាដែលតែងតែជួយឧបត្ថមដល់ប្រជាពលរដ្ឋកម្ពុជា ហើយសកម្មភាពទាំងនេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមលើកកម្ពស់សុវត្ថិភាពចររាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា ក្រោមពាក្យស្លោកមួយថា បួកសុវត្ថិភាពមួយការពារជីវិតមួយ ។
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ