គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ
ថ្ងៃទី 7 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា(គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តបន្ទាយមានជ័យ។
គោលបំណងនៃជំនួបពិភាក្សាគឺ ដើម្បីសិក្សាឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ទី១-ដំណើរការដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ទី២-ដំណើរការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងទី៣-លទ្ធផលសម្រេចបាន បញ្ហាប្រឈមនានា និងទិសដៅនាពេលខាងមុខដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍របស់អាជ្ញាធរខេត្ត៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ