នាព្រឹកថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តប៉ៃលិនគណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន