នាព្រឹកថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ បាន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត ដើម្បី សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ ដោយមាន ការអញ្ជើញចូល រួមពីមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន