ឯកឧត្តម នៃ ប៉េណា បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៤)
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2024
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម នៃ ប៉េណា ប្រធានក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៤)និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៤) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការធានារ៉ាប់រង ដើម្បីត្រៀមរៀបចំតំណាងក្រុម និងឯកសារចាំ បាច់មួយចំនួនសម្រាប់មានមតិយោបល់ក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ