Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

   ថ្ងៃទី 26 ខែមេសា ឆ្នាំ2024
com7_26_04_2013_1 com7_26_04_2013_2

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រល្បៈ និងទេសចរណ៍   ហៅថាកាត់គណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម នៃ ប៉េណា ប្រធាន គណៈ កម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។


ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មការទី៧ព្រឹទ្ធសភា មានតួនាទីជា សេនាធិការរបស់ព្រឹទ្ធសភា ក្នុងការបំពេញ មុខងារទាំងបី គឺមុខងារតំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ ព្រមទាំងធានា ប្រមូលព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការជូនគណៈ កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។

ឯកឧត្តមប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា គោល បំណងសំខាន់នៃការជួបពិភាក្សានាពេល នេះ គឺសំដៅពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហការរវាងគណៈកម្មការទី៧ព្រឹទ្ធសភា ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដើម្បីចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ល្អៗ ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើ គ្រប់វិស័យ។

ឯកឧត្តមប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួង ដែលបានដឹកនាំក្រសួងឲ្យមានការរីកចម្រើនគួរឲ្យកត់សំគាល់។
ឯកឧត្តមប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ក៏បានសំណូមពរសូមឲ្យក្រសួងផ្សព្វ ផ្សាយ ការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល សំដៅការពារនូវការចម្លង ស្នាដែ និងគោរពសិទ្ធិអ្នកនិពន្ធ ដើម្បីធានាការធ្វើអាជីវកម្មមួយស្របច្បាប់លើ ផលិតផល វប្បធម៌ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ក៏បានផ្តល់អនុ សាសន៍ថា ក្រសួងគួរបន្តគាំពារអភិរក្ស បេតិរក្សបេតិកភ័ណ្ឌរូបី(សំណង់បុរាណ) និងអរូបីឲ្យ បានគង់វង់យូរអង្វែង និងបណ្តុះក្តីស្រលាញ់របស់មហាជនចំពោះវប្បធម៌ ជាតិ ផ្សព្វផ្សាយ វប្បធម៌ជាតិឲ្យបានកាន់តែទូលំទូលាយលើតំបន់ សកលលោក ស្របតាមពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយ។
ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ថា ការអនុវត្តតាមកម្មវិធីនយោបាយយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជ
រដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងបង្កើតកិច្ចសហការ ជាមួយនឹងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងដែគូរអភិវឌ្ឍជាតិ និងអន្តរជាតិ។ ជាពិសេស វិស័យឯកជនតាមគោលការណ៍របស់ រាជរដ្ឋាភិបាលគឺរដ្ឋគាំទ្រដែគូរឯកជនជាអ្នកអនុវត្តន៍ ស្របតាមគោលនយោបាយអភិរក្ស និងអភិវឌ្ឍវប្បធម៌ធម្មជាតិ ក្នុងគោល បំណងធ្វើឲ្យ វប្បធម៌ក្លាយជាសេដ្ឋកិច្ចជាតិ និងរួមចំណែងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋធ្វើ ឲ្យសង្គមទទួលបាននូវភាព សុខដុមរមនា ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជា ព្រះរា ជាណាចក្រនៃវប្បធម៌៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី