Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

   ថ្ងៃទី 29 ខែសីហា ឆ្នាំ2024


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់ក្រាំងធ្នង់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញជួបជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ និងស្មៀន ដឹកនាំដោយលោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ ដើម្បីពិភាក្សាការងារអំពី:
១-ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣របស់សាលារាជធានីភ្នំពេញ។
២-ការណែនាំ និងការចងក្រងប្រជាពលរដ្ឋតាមបណ្តាភូមិឳ្យចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងទៅធ្វើអត្តសញ្ញាណបណ្ណឳ្យបានគ្រប់ៗគ្នា នៅច្រកចេញចូលតែមួយរបស់សង្កាត់ក្រាំងធ្នង់ ដែលទើបតែបង្កើតមុនគេឆ្នាំ២០២២ នេះ។

ក្នុងឱកាសចុះជួបសំណេះណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា និងជូនសម្ភារប្រើប្រាស់មួយចំនួនដល់អ្នកចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី