Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ នាយប៉ុស្តិ៍នគរបាល រដ្ឋបាល និងស្មៀន ដឹកនាំដោយលោក មឿន អួន ចៅសង្កាត់បឹងធំ ក្រោមរបៀបវារៈមួយចំនួន៖

   ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ នាយប៉ុស្តិ៍នគរបាល រដ្ឋបាល និងស្មៀន ដឹកនាំដោយលោក មឿន អួន ចៅសង្កាត់បឹងធំ ក្រោមរបៀបវារៈ រួមមាន៖ ១-ថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានខិតខំរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅបានជោគជ័យ ២-សំណូមពរទៅក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីប្រកាសសុពលភាព សូមជួយរៀបចំពង្រឹងការងាររដ្ឋបាល និងបែងចែកតួនាទីភារកិច្ច ឱ្យស្របតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ និង៣-ជួយពង្រឹង និងពង្រីកផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ឱ្យទទួលបានជោគជ័យបន្ថែមទៀត ដូចអាណត្តិកន្លងផុតទៅ។

ក្នុងឱកាសចុះជួបសំណេះណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា និងជូនសម្ភារប្រើប្រាស់មួយចំនួនដល់អ្នកចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី