Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន នាយការិយាល័យចុះឈ្មោះបោះឆ្នោត អ្នកអង្កេតការណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ

   ថ្ងៃទី 28 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់បឹងធំ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន នាយការិយាល័យចុះឈ្មោះបោះឆ្នោត អ្នកអង្កេតការណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពី៖
១-ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សូមបញ្ជាក់ថា ការចុះឈ្មោះពុំមានបាតុភាពគួរឲ្យកត់សម្គាល់ទេ ព្រោះតំណាងគណបក្សមានតែគណបក្សប្រជាជនតែមួយគត់។ បញ្ហាលំបាកគឺការកែប្រែទិន្នន័យព័ត៌មានប្រភេទទី១ ទី២ មកប្រភេទទី៣វិញ។ ឯសំណូមពរសុំឲ្យបន្តអនុវត្តរូបមន្ត ឯ.អ (ឯកសារអត្តសញ្ញាណប័ណ្ណបំរើឲ្យការបោះឆ្នោត) ព្រោះប្រជាជនមួយចំនួនបានធ្វើបាត់អត្តសញ្ញាណប័ណ្ណ។
២-ការពិនិត្យការបើកដំណើរការឲ្យសិស្សវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាចូលរៀនឡើងវិញ (ថ្នាក់ទី៧ដល់ទី១២បានចូលរៀនវិញតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១មក និងបើកសាកល្បងសិស្សទី៥ និងទី៦ នាថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២១ខាងមុននេះ ដោយរក្សាចំនួនសិស្សក្នុងមួយថ្នាក់១៥នាក់)។
នាឱកាសអញ្ជើញចុះជួបសំណេះសំណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងចែកម៉ាសដល់អ្នកចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី