Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម គិន ណែត លេខាធិការ​​គណៈ​កម្មការ​ទី២​ព្រឹទ្ធសភា​បាន​អញ្ជើញ​ជួបសំណេះ​សំណាល​សួ​រ​​សុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ និងបាន​ពាំនាំនូវ​ការ​សួរ​សុខទុក្ខពី​សំណាក់ថ្នាក់ ដឹកនាំ​ព្រឹទ្ធសភា

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

ខេត្តកំពត÷ នាព្រឹក ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិ ភាគ ទី ៥ ឯកឧត្តម លី សារី ឯកឧត្តម ស្រី បេន និងលោកជំទាវ កង សៅរ៍ធន សមាជិកក្រុម បានអញ្ជើញទៅពិនិត្យមើលការជីកស្តារស្រះទឹកទី៤ ស្ថិតនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឆ្លៀតឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំព្រឹទ្ធសភា ព្រមទាំងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សាស្រះទឹក ទាំងអស់គ្នា ដោយដាំដើមឈើជុំវិញស្រះទឹក និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ សត្វពាហនៈធ្លាក់ចូលក្នុងស្រះ។ ចូលរួមនាឱកាសនោះដែរមានគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន៥៤នាក់។ ស្រះទឹកទី៤ដែលកំពុងជីកស្តារស្ថិតនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានចាប់ផ្តើមជីកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី